ក្រុមហ៊ុន South East Asia Telecom Group Co., Ltd (ហៅកាត់ថា Seatel) គឺជាប្រតិបត្តិករទូរគមនាគមន៍លក្ខណៈពហុវិស័យ ដែលត្រូវបានបង្កើតឡើងនៅខែសីហា ឆ្នាំ២០១៤ ដែលអាជីវកម្មគ្រប ដណ្តប់លើវិស័យទូរគមនាគមន៍ចល័ត និង សេវាបណ្តាញទំនាក់ទំនងចល័ត (Internet)។ ក្រុមហ៊ុន South East Asia Telecom (Cambodia) Co., Ltd ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន បានទទួលអាជ្ញាប័ណ្ណអាជីវកម្មពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមាន៖ ទូរគមនាគមន៍ចល័ត (4G LTE), ISP, Fixed Wireless Phone, VOIP ជាដើម។ ហើយក៏បានចាប់ផ្តើមដំណើរការសាងសង់បណ្តាញទូរគមនាគមន៍ចល័ត 4G FDD LTE ទូទាំងប្រទេស និងគ្រោងដាក់អោយដំណើរការនៅពាក់កណ្តាលឆ្នាំ២០១៥ នេះផងដែរ។ ក្រុមហ៊ុនបានអនុវត្តនូវយុទ្ធសាស្ត្របណ្តាញទំនាក់ទនងចល័តគ្រប់ជ្រុងជ្រោយ ដែលអាជីវកម្មចំបងផ្តោត លើសេវា Mobile Voice Service, Data, IP Phone, ការតភ្ជាប់ Broadband Internet, Multi-Media និងសេវាពហុអាជីវកម្មដទៃទៀត។ ក្រុមហ៊ុននឹងខិតខំស្វែងរកនាំមកនូវបច្ចេកវិទ្យាទំនើបបំផុត ការប្រើប្រាស់ដ៏សំបូរបែប និងបណ្តាញដែលល្អបំផុតមកផ្តល់ជូនទីផ្សារកម្ពុជា ព្រមទាំងផ្តល់នូវសេវាព័តមានវិទ្យាដែលមានភាពសំបូរបែប ទូលំទូលាយ និងមានលក្ខណៈឯកត្តភាពទៅដល់ប្រជាជននៃតំបន់អាស៊ីអាគ្នេយ៍។
ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន South East Asia Telecom (Cambodia) Co., Ltd ក៏បានធ្វើការជ្រើសរើសបុគ្គលិកផ្នែកសាលអាជីវកម្មជាច្រើននាក់នៅតាមបណ្តាខេត្តក្រុងមួយចំនួនដូចជា៖ ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង ប៉ោយប៉ែត និងបាវិត។ យើងសង្ឃឹមថា អ្នកទាំងអស់នឹងចូលរួមជាមួយយើងដើម្បីកសាងនូវអនាគតថ្មីមួយ។ លេខទំនាក់ទំនង៖ 018 727 726