ក្រុមហ៊ុន អ. អេ. ខេ សេរ៉ាមិច សេនធ័រ ខូអិលធីឌី ( R.A.K Ceramic Centers Co., Ltd ) ជាមែងធាងរបស់ Sun Hour Group ដែលមានដើមកំណើតតាំងពីឆ្នាំ1996 នាំចូលផ្តាច់មុខនូវម៉ាក ល្បីធំៗជាច្រើនដូចជា TOTO, ARISTON, GRUNFOS…ជាដើម។ ម៉ាកមួយក្នុងចំណោមនោះ RAK គឺជាម៉ាកមួយដ៏ធំ និងមានកេរ្ត៏ឈ្មោះល្បី ទទួលស្គាល់ចំនួន161ប្រទេស ដែលក្នុង
នោះSun Hour Group បាននាំចូលមកប្រទេសកម្ពុជា តាំងពីឆ្នាំ1998 មកម្លេះ។ ដោយសង្កេតឃើញថាទីផ្សារ RAK ធំទូលាយនៅប្រទេសកម្ពុជា ហើយថែមទាំងកាន់តែមានសន្ទុះទៅមុខ ជាលំដាប់ ដូច្នេះហើយបានជានៅឆ្នាំ2015 បានលេចរូបរាងក្រុមហ៊ុន អ. អេ. ខេ សេរ៉ាមិច សេនធ័រ ខូអិលធីឌីឡើង តាំងពីពេលនោះមកក្រុមហ៊ុនបានផ្តោតទៅលើម៉ាកRAKតែមួយមុខគត់ ដើម្បីផ្គត់ផ្គងដល់តម្រូវការ ដ៏សម្បូរបែបនៃវិស័យសំណង់ អោយកាន់តែមានភាពស៊ីវិល័យ ទាន់សម័យ និងទំនើប ទៅតាមសម័កាល។
ក្រុមហ៊ុន អ. អេ. ខេ សេរ៉ាមិច សេនធ័រ ខូអិលធីឌី ជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់នៅក្នុងប្រទេសកម្ពុជា គឺនៅថ្ងៃនេះបានចូលក្នុងទីផ្សារឧស្សាហកម្ម លើការ៉ូ និងផលិតផល ប៉កស័រឡែន ( ចាន ពែង ផលិតផលផ្ទះបាយ សណ្ឋាគារ ភោជនីយដ្ឋាន )។