ផ្សារទំនើបអ៊ីអន កំពុងជ្រើសរើសបុគ្គលិក ផ្នែកសិប្បកម្មដេរប៉ាក់ សម្រាប់ផ្សារទំនើបអ៊ីអន សែនសុខ។
យើងខ្ញុំមានគម្រោងបើកហាងសិប្បកម្មដេរប៉ាក់ នៅក្នុងផ្សារទំនើបអ៊ីអន សែនសុខ។
ហាងយើងខ្ញុំនឹងផ្តល់ជូនអតិថិជន នូវសម្ភារៈមួយចំនួនមានដូចជា: ក្រណាត់, អំបោះ, និងសម្ភារៈដេរប៉ាក់ផ្សេងៗទៀត។
យើងខ្ញុំក៏មានផ្តល់សេវាកម្មបង្ហាត់បង្រៀនជូនអតិថិជន អំពីរបៀបនៃការដេរប៉ាក់ សម្រាប់ខ្លួនឯង ក្រុមគ្រួសារ ឫមនុស្សជាទីស្រលាញ់ ដែលនេះជាជំនាញពិសេសមួយ នៅក្នុងជីវភាពរស់នៅរបស់អតិថិជន។
យើងខ្ញុំសង្ឃឹមថា អ្នកនឹងយកបទពិសោធន៍ និងជំនាញរបស់អ្នក មកប្រើប្រាស់នៅក្នុងហាងសិប្បកម្មដេរប៉ាក់នេះ។
យើងខ្ញុំរង់ចាំទទួលការដាក់ពាក្យរបស់អ្នកទាំងអស់គ្នា!!!