ក្រុមហ៊ុនឆ្នោតកីឡាជាតិ (NSL) បច្ចុប្បន្នគឺជាក្រុមហ៊ុនឆ្នោតកីឡាជាតិតែ មួយគត់នៅព្រះរាជាណាចក្រកម្ពុជា ដោយបានចុះបញ្ជីពាណិជ្ជកម្មលេខ ១៧៣៥ KH / ២០១៤ នៅក្រសួងពាណិជ្ជកម្មនាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៤។
ក្រុមហ៊ុនត្រូវបានអនុម័តដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងទទួលបានការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការប្រតិបត្តិឆ្នោតកីឡាជាតិដោយមានកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងគោលបំណងដើម្បីបង្កើនមូលនិធិកីឡាសម្រាប់គាំទ្រដល់ ការប្រកួតកីឡាស៊ីហ្គេម (SEA Games) នាឆ្នាំ២០២៣ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះឱ្យទទួលបានជោគជ័យ។
ក្រុមហ៊ុនឆ្នោតកីឡាជាតិមានចេញឆ្នោតកីឡាជាច្រើនប្រភេទ ដូចជា ឆ្នោតឡូតូ ឆ្នោតប្រភេទលេខ និង ឆ្នោតប្រភេទកោស។