logo
find-us-on-facebook
Job Announcement
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ភីអិលស៊ី
Job Title : ហេរញ្ញិក (Teller)
Location : Phnom Penh
Vacancy Type : Accounting / Finance,Business Administration,Customer Service/Support,Economics,Execute/Management
Education : All levels
Number of Hirelings : 20
Introduction :

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ភីអិលស៊ី គឺជាគ្រឹះស្ថានឯកជន ដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាមួយនឹងតំបន់ប្រតិបត្តិការទូទាំង ២៥ខេត្តក្រុង និងរាជធានី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។ ឆ្លើយតបទៅនឹងការរីកចម្រើនជាបន្តបន្ទាប់ គ្រឹះស្ថាន​ត្រូវការជ្រើសរើស  ហេរញ្ញិក  (Teller) ចំនួន  ២០នាក់ សម្រាប់បម្រើការងារនៅតាមបណ្តាសាខាដូចខាងក្រោម៖

  1. សាខាខណ្ឌចំការមន          
  2. សាខាខណ្ឌព្រែកព្នៅ         
  3. សាខាខណ្ឌជ្រោយចង្វារ      
  4. និង សាខាខណ្ឌច្បារអំពៅ
Job Requirement :
  • កម្រិតវប្បធម៌ចាប់ពីថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ឡើងទៅ
  • ជានីតិជន ដែលមានសញ្ជាតិខ្មែរ
  • មានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៣០ឆ្នាំ
  • អាចប្រើប្រាស់ភាសាអង់គ្លេស និងកម្មវិធីកុំព្យូទ័រ (Ms. Office)
  • មានលក្ខណសម្បត្តិសមរម្យ ការប្រាស្រ័យទាក់ទងល្អ មានភាពរួសរាយរាក់ទាក់ និងមានឥរិយាបថចេះបម្រើអតិថិជន
  • មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ និងឆន្ទៈខ្ពស់ក្នុងការងារ ។
Job Duties :
  • សិក្សា និងអនុវត្តឲ្យបានល្អ ត្រឹមត្រូវ ច្បាស់លាស់ និងអភិវឌ្ឍន៍ឲ្យទាន់សម័យជានិច្ចនូវគោលការណ៍ នីតិវិធី និងសេចក្តីណែនាំនានា ដែលពាក់ព័ន្ធនឹងតួនាទីឲ្យមានប្រសិទ្ធភាពខ្ពស់
  • អនុវត្តកិច្ចការបញ្ចេញ និងទទួលសាច់ប្រាក់ពីអតិថិជន ក្នុងតំបន់ប្រតិបត្តិការដែលខ្លួនទទួលខុសត្រូវឲ្យមានប្រសិទ្ធភាព
  • រៀបចំគ្រប់គ្រងសាច់ប្រាក់ បិទបញ្ជីសាច់ប្រាក់ ដោយធ្វើការប្រៀបធៀបសាច់ប្រាក់ ជាក់ស្តែង ធៀបជាមួយនឹងបញ្ជីឲ្យបាន ត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា
  • ធ្វើកិច្ចការផ្សេងៗទៀតតាមតម្រូវការរបស់អ្នកគ្រប់គ្រង ។

អត្ថប្រយោជន៍ទទួលបាន

  • ប្រាក់បៀវត្សសមរម្យ និងប្រាក់លើកទឹកចិត្តប្រចាំខែ
  • ប្រាក់ឧបត្ថម្ភការសិក្សាជំនាញ និងបណ្តុះបណ្តាលជំនាញបន្ថែម
  • ប្រាក់ឧបត្ថម្ភលំហែមាតុភាព (បុគ្គលិកនារី)
  • ប្រាក់ឧបត្ថម្ភតំបន់ (សម្រាប់សាខាឆ្ងាយ) និងប្រាក់ឧបត្ថម្ភមុខតំណែង
  • ប្រាក់បុព្វលាភសម្រាប់បុណ្យចូលឆ្នាំប្រពៃណី និងបុណ្យភ្ជុំបិណ្ឌ
  • ផ្តល់កន្លែងស្នាក់នៅឲ្យបុគ្គលិកបម្រើការងារតាមបណ្តាខេត្តនានា
  • ប្រាក់ឧបត្ថម្ភសំលៀកបំពាក់
  • ប្រាក់សោធននិវត្តន៍ និងបេឡាជាតិរបបសន្តិសុខសង្គម
Posting Date :
June-24-2017
Closing Date :
June-30-2017
How to apply :

ពាក្យសុំបម្រើការងារចែកជូនដោយ ឥតគិតថ្លៃ  នៅការិយាល័យកណ្តាល គ្រប់បណ្តាសាខាទូទាំងខេត្តក្រុង និងគេហទំព័ររបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ភីអិលស៊ី ដោយភ្ជាប់មកជាមួយនូវឯកសារថតចម្លងដូចជា៖   សញ្ញាបត្រ    អត្ត​​សញ្ញាណ​​​ប័ណ្ណ    សៀវភៅគ្រួសារ   ឬសៀវភៅ   ស្នាក់នៅ  ប័ណ្ណបើកបរ និង លិខិតបញ្ជាក់ផ្សេងៗ

ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី៣០  ខែមិថុនា  ឆ្នាំ២០១៧  វេលាម៉ោង ៤: ៣០ល្ងាច

Contact Detail :
Name : គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ភីអិលស៊ី
Mobile :
Tel : (855) 23 888 879 / 87 999 291
Fax :
Email : (855) 23 888 879 / 87 999 291
Address : អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
Web Site : www.mohanokor.com / ????????????? (Facebook)? www.facebook.com/Mohanokor

SEND ME THIS JOB DESCRIPTION

*NEW*: Have you tried "My Favorites" feature? You can keep track of all your favorite jobs so that you do not
need to always email them to yourself. Just register, login, and start adding jobs to "My Favorites".

Email :
If you do not see the email, please check your junk folder. Also remember to mark CRA emails as "safe"
Type the code shown :


L