គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ូរី ហ្វាយនែន ខេមបូឌា ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដែលមានភាគទុនិកជា WOORI BANK នៅប្រទេសកូរ៉េ ។ ធនាគារ WOORI BANK គឺជាធនាគារមួយក្នុងចំណោមធនាគារធំៗ ៤ នៅក្នុងប្រទេសកូរ៉េ ដែលមានទ្រព្យសកម្មចំនួន ២០៨កោដិ ដុល្លាអាមេរិក មានសាខានៅក្នុងប្រទេសកូរ៉េចំនួន៩៨៩ សាខាក្រៅប្រទេសចំនួន១៧ និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៩នៅទូទាំងពិភពលោក ។ គ្រឹះស្ថាន អ៊ូរី ហ្វាយនែន ខេមបូឌា ភីអិលស៊ី បានដូរឈ្មោះមកពីគ្រឹះស្ថាន ម្លិះ ហ្វាយនែន ភីអិលស៊ី ។ គ្រឹះស្ថាន អ៊ូរី ហ្វាយនែន ខេមបូឌា ភីអិលស៊ី នឹងពង្រីកទីផ្សារឥណទានរបស់ខ្លួនទៅដល់សហគ្រាសខ្នាតតូច និងខ្នាតមធ្យម (SMEs) និងកម្លាយខ្លួនទៅជាធនាគារ ពាណិជ្ជក្នុងរយៈពេលដ៍ខ្លីខាងមុខ ។