logo
find-us-on-facebook
Job Announcement
KAKKORB FINANCE PLC
Job Title : មន្រ្តីផ្តល់ព័ត៌មាន
Location : Phnom Penh
Vacancy Type : Customer Service/Support
Education : All levels
Introduction :

កាក់កប ហ្វាយនែន ភីអិលស៊ី (KAKKORB FINANCE PLC) ត្រូវបានបង្កើតឡើងនាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ ដើម្បីឆ្លងតបនឹងតម្រូវការឥណទានខ្នាតតូចបំផុតរបស់គ្រួសារក្រីក្រកម្ពុជានៅទីជនបទ ក៏ដូចជានៅតាមទីប្រជុំជន ដែលមិនអាចទទួលបានសេវាកម្មឥណទានពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយសារមានលក្ខខណ្ឌមិនគ្រប់គ្រាន់នានា ឬទទួលបានសេវាកម្មដែលមានអត្រាការខ្ពស់។ កាក់កប ហ្វាយនែន បានចាប់ផ្តើមអនុវត្តគម្រោងឥណទានរបស់ខ្លួនជាយុទ្ធវិធីមួយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ក្រុមគ្រួសារជាពិសេស កសិករ កម្មករ និងអាជីវករដែលចំណាកស្រុក។ កាក់កប ហ្វាយនែន បានចុះបញ្ជីជាអង្គការក្រៅរដ្ឋាភិបាលពីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារជាតិនៃកម្ពុជាជាប្រតិបត្តិករឥណទាន ដើម្បីធ្វើប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុដូចជាសេវាកម្មប្រាក់កម្ចី និងសេវាកម្មហិរញ្ញវត្ថុនានាដែលឆ្លើយតបនឹងតម្រូវអតិថិជន ដែលបាននាំមកនូវអត្ថប្រយោជន៍ទាំងអស់គ្នាយូរអង្វែង។

Job Requirement :

• យ៉ាងហោចណាស់មានសញ្ញាប័ត្រថ្នាក់បរិញ្ញាបត្រ ឬកំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រ លើជំនាញផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ ឬជំនាញដែលពាក់ព័ន្ធផេ្សងទៀត
• មានបទពិសោធន៍ ត្រូវបានលើកទឹកចិត្ត
• អាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនងបាន កាន់តែប្រសើរ
• អាចប្រើប្រាស់កុំព្យូទ័រដូចជា Ms. Office និងកម្មវិធីគណនេយ្យនានាកាន់តែប្រសើរ 
• មានភាពរួសរាយរាក់ទាក់ និងមានការប្តេជ្ញាចិត្តធ្វើការជាមួយប្រជាជនក្រីក្រនៅក្នុងសហគមន៍

Job Duties :

• ធ្វើបដិសណ្ឋារកិច្ច និងផ្តល់ព័ត៌មានស្តីពីផលិតផល និងសេវាកម្មដល់អតិថិជន
• ធ្វើការទំលាក់ទុន ប្រមូលប្រាក់ និងគ្រប់គ្រងសមតុល្យសាច់ប្រាក់ជារៀងរាល់ថៃ្ង
• ត្រួតពិនិត្យសក្ខីប័ត្រ វិក្កយបត្រ និងឯកសារបញ្ជីការនានានៅក្នុងសាខា
• ផ្ទៀងផ្ទាត់សាច់ប្រាក់ និងរៀបចំរបាយការណ៍ប្រចាំថៃ្ង និងប្រចាំខែ
• កត់ត្រាប្រចាំថៃ្ងក្នុងសៀវភៅសាច់ប្រាក់របស់កាក់កប ហ្វាយនែនឲ្យទាន់ពេលវេលា
• រក្សា និងគ្រប់គ្រងសមតុល្យសាច់ប្រាក់ជាប្រចាំថ្ងៃ។

Posting Date :
February-16-2017
Closing Date :
March-16-2017
How to apply :

បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ក្លាយជាសមាជិកគ្រួសាររបស់កាក់កប ហ្វាយនែន និងគិតថាអាចបំពេញ​ការងារណាមួយដូចបានរៀបរាប់ខាងលើសូមផ្ញើប្រវត្តិរូបសង្ខេបដែលបញ្ជាក់ច្បាស់ពីចំណេះជំនាញ និង/ឬបទពិសោធន៍ការងារ ដោយភ្ជាប់រូបថតទំហំ 4x6 មកកាន់កាក់កប ហ្វាយនែន តាមរយៈអ៊ីម៉ែល៖ info@kak-cambodia.com ឬទំនាក់ទំនងព័ត៌មានលម្អិតបន្ថែមតាមរយៈទូរសព្ទ 087 702 777 / 087 777 886 ឈប់ទទួលពាក្យត្រឹមថ្ងៃទី២៥ ខែ
មិនា ២០១៧វេលាម៉ោង ១៧: ​ ០០ នាទី។

Contact Detail :
Name : KAKKORB FINANCE PLC
Mobile : 087 702 777 / 087 777 886
Tel :
Fax :
Email : info@kak-cambodia.com
Address : Phum Prey Tear village, Sangkat Cham Choa, Khan Phorsenchey, Phnom Penh
Web Site :

SEND ME THIS JOB DESCRIPTION

*NEW*: Have you tried "My Favorites" feature? You can keep track of all your favorite jobs so that you do not
need to always email them to yourself. Just register, login, and start adding jobs to "My Favorites".

Email :
If you do not see the email, please check your junk folder. Also remember to mark CRA emails as "safe"
Type the code shown :


L