ប្រាក់ខែនិងអត្ថប្រយោជន៍ទទួលបាន ៖
រូមធូរីដផ្តល់ជូនប្រាក់ខែនិងអត្ថប្រយោជន៍ផ្សេងៗមានភាពប្រកួតប្រជែងទៅតាមតម្លៃទីផ្សារការងារ។ ផលប្រយោជន៍រួមមានប្រាក់ខែទី១៣ ប្រាក់សន្សំប្រចាំខែ ប្រាក់សុខភាពប្រចាំខែ ប្រាក់ថ្លៃសាំងម៉ូតូប្រចាំខែ ប្រាក់ពិនិត្យសុខភាពប្រចាំឆ្នាំ ការធានារ៉ាប់រងគ្រោះថ្នាក់និង សុខភាពសម្រាប់ សាម៉ីខ្លួននិងគ្រួសារ។ ផលប្រយោជន៍ផ្សេងទៀតរួមមាន ការឈប់សម្រាកប្រចាំឆ្នាំ ការអភិវឌ្ឍសមត្ថភាព ជាដើម។
ការដាក់ពាក្យ ៖
បើបេក្ខនារី/បេក្ខជនមានចំណាប់អារម្មណ៍សូមស្នើសុំពីការិយាល័យ អង្គការរូមធូរីដប្រចាំខេត្តឬសុំពីការិយាល័យប្រចាំប្រទេសនៅរាជធានីភ្នំពេញ។ សូមផ្ញើប្រវត្តិរូបសង្ខេប (Resume) លិខិតបញ្ជាក់ពីចំណាប់ អារម្មណ៍ការងារ (Cover Letter) និងបញ្ជាក់ពីស្រុកគោលដៅដែលខ្លួនចង់បម្រើការងារ ព្រមទាំងភ្ជាប់មក ជាមួយនូវ សញ្ញាបត្រផ្សេងៗដែល មានក្នុងសំបុត្របិទជិត មកកាន់ការិយាល័យប្រចាំខេត្តឬផ្ញើផ្ទាល់តាមរយៈអ៊ីម៉ែលមកនាយកដ្ឋានធនធានមនុស្ស នៃ អង្គការរូមធូរីដដែលមាន អាសយដ្ឋានដូចខាងក្រោម៖
-
ការិយាល័យប្រចាំខេត្តកំពង់ចាមៈ សាលាគរុកោសល្យ និងវិក្រឹត្យការខេត្តកំពង់ចាមដែលស្ថិតក្នុងភូមិ៦ សង្កាត់វាលវង់ ទូរស័ព្ទៈ ០៤២ ៩៤២ ៤៣៣
-
ការិយាល័យប្រចាំខេត្តសៀមរាប: ផ្ទះលេខ ២៣៧ ក្រុម ៤ ភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ទូរស័ព្ទៈ ០៦៣ ៦៣៣ ៦១១១
-
ការិយាល័យប្រចាំខេត្តព្រៃវែងៈ បរិវេណមន្ទីរអប់រំ យុវជន និងកីឡា ដែលស្ថិតក្នុងភូមិលេខ ២ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង។ ទូរស័ព្ទៈ ០៤៣ ៦៥០ ៤៤២០/០៩២ ៣៣៦ ១៧១
-
ការិយាល័យប្រចាំខេត្តកំពង់ធំៈ ផ្ទះលេខ ៦៨៣ ផ្លូវលេខ ៧ ភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ទូរស័ព្ទៈ ០៦២ ៦៣៦ ៩៩៨
-
ការិយាល័យប្រចាំប្រទេសៈ ផ្ទះលេខ ១១១ ផ្លូវលេខ ៥៦៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទូរស័ព្ទៈ ០២៣ ៨៨១ ១៦១/៨៨១ ១៧១
រូមធូរីដមានការជ្រើសរើសប្រកបដោយតម្លាភាព និងផ្តល់ឱកាសស្មើៗគ្នាដល់ បេក្ខនារី/បេក្ខជនទាំងអស់។ បេក្ខនារី/បេក្ខជនដែលមិនមាន លក្ខណៈសម្បត្តិណាមួយក្នុងចំណោមលក្ខណៈសម្បត្តិចាំបាច់ខាងលើ ហើយនិងមិនបាន បញ្ជាក់ពី ស្រុក គោល ដៅដែលខ្លួនចង់បម្រើការងារ នឹងមិនត្រូវបានពិចារណាក្នុងដំណើរការជ្រើសរើសសម្រាប់ធ្វើសម្ភាសន៍ទេ។បេក្ខនារី/បេក្ខជនដែលមានលក្ខណៈ សម្បត្តិបន្ទាប់បន្សំច្រើនចំណុច នឹងត្រូវបានផ្តល់អាទិភាព។
ទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៦ វេលាម៉ោង ៥.០០ល្ងាច។