logo
find-us-on-facebook
Job Announcement

Room to Read Organization
Job Title : បុគ្គលិកទទួលបន្ទុកការងារកម្មវិធីអប់រំកុមារី (Social Mobilizers)
Location : Kampong Cham,Prey Veng,Siem Reap
Vacancy Type : Educate/Train/Teaching,Execute/Management
Education : All levels
Introduction :

អង្គការរូមធូរីដជាអង្គការមិនមែនរដ្ឋាភិបាលមិនប្រកាន់សាសនានិងមិនរកប្រាក់ចំណេញ។ យើងបំពេញការងារដោយសហប្រតិបត្តិការជាមួយ សហគមន៍មូលដ្ឋាន អង្គការនានា និង រដ្ឋាភិបាលក្នុងភាពជាដៃគូដើម្បី អភិវឌ្ឍន៍បំណិនអាន និង ទម្លាប់អានដល់កុមារនៅបឋមសិក្សា។ បច្ចុប្បន្ន យើងកំពុងប្រតិបត្តិការក្នុងប្រទេស នេប៉ាល់ បង់ក្លាដេស ឥណ្ឌា ស្រីលង្កា វៀតណាម កម្ពុជា ឡាវ អាហ្រ្វិកខាងត្បូង តង់ហ្សានី និងហ្សាំបៀ។ យើងត្រូវការជ្រើសរើស ដើម្បីបម្រើការងារ ពេញម៉ោង  ប្រចាំស្រុកគោលដៅរបស់អង្គការរូមធូរីដ តាមចំនួនដូចខាងក្រោម ៖

  • បុគ្គលិកទទួលបន្ទុកការងារកម្មវិធីអប់រំកុមារី (Social Mobilizers)
    • ខេត្តព្រៃវែង ស្រុក ពារាំង ១ នាក់
    • ខេត្តកំពង់ចាម ស្រុក កងមាស ៣ នាក់
    • ខេត្តសៀមរាប ស្រុក សូទ្រនិគម និងជីក្រែង ២ នាក់
Job Requirement :
  • លក្ខណៈសម្បត្តិចាំបាច់ក្នុងការជ្រើសរើស ៖
    • អ្នកដាក់ពាក្យត្រូវតែជាបេក្ខនារី
    • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបរិញ្ញាបត្រខាងចិត្តវិទ្យា សង្គមវិទ្យា អប់រំ ឬសញ្ញាបត្រដែលពាក់ព័ន្ធ
    • មានបទពិសោធន៍ពីរឆ្នាំក្នុងការធ្វើការជាមួយសហគមន៍ និងដឹកនាំការបណ្តុះបណ្តាលជាមួយកុមារ យុវជន
    • មានសមត្ថភាពចាត់ចែង និងដឹកនាំសកម្មភាពកម្មវិធី
    • ចេះបើកបរម៉ូតូ និងធ្វើដំណើរញឹកញាប់ទៅសាលាគោលដៅ និងជួបកុមារី
    • មានសមត្ថភាពដោះស្រាយបញ្ហា បង្ហាត់បង្ហាញ និងផ្តល់យោបល់ដល់កុមារី
    • បេក្ខនារី/បេក្ខជនដែលមានទីលំនៅនៅស្រុកគោលដៅ និងស្រុកដែលនៅជាប់ស្រុកគោលដៅនឹងត្រូវបានផ្តល់អាទិភាព
  • លក្ខណៈសម្បត្តិបន្ទាប់បន្សំ ៖
    • ចេះភាសាអង់គ្លេសខ្លះៗកាន់តែប្រសើរ
    • ចេះប្រើប្រាស់កុំព្យូទ័រកម្មវិធីរដ្ឋបាល
    • ចេះរក្សាទុកឯកសារឱ្យបានត្រឹមត្រូវ
    • មានភាពស្មោះត្រង់ចំពោះការងារ និងអង្គភាពទាំងមូល
Job Duties :
  • ភារកិច្ចរួម ៖
    • បុគ្គលិកទទួលបន្ទុកការងារកម្មវិធី ទទួលខុសត្រូវក្នុងការសម្របសម្រួលការអនុវត្តសកម្មភាពការងាររបស់កម្មវិធីអប់រំកុមារីនិងធានាឱ្យមាននិរន្តភាពក្នុងទំនាក់ទំនងរវាងកុមារីនិងបុគ្គលិកកម្មវិធី។ភារកិច្ចរួមគឺត្រូវបំពេញការងារយ៉ាងជិតស្និទ្ធជាមួយសាលា កុមារី មាតាបិតា ឬអាណាព្យាបាលរបស់ពួកគេ នៅតាមសហគមន៍ដើម្បីអនុវត្តន៍កម្មវិធីឱ្យទទួលបានជោគជ័យ។
  • ភារកិច្ចនិងការទទួលខុសត្រូវចម្បងៗ ៖
    • ការអនុវត្តកម្មវិធី
      • ដឹកនាំសម្របសម្រួលកិច្ចប្រជុំ និងសិក្ខាសាលាជាមួយកុមារី ឳពុកម្តាយនិងសហគមន៍
      • ធ្វើការសម្របសម្រួល និងបង្កើតក្លឹបសិក្សានៅតាមសាលា និងគ្រប់គ្រងដំណើរការរបស់វា
      • ប្រមូល និងរក្សាទុករាល់ឯកសារទាក់ទឹននិងកម្មវិធីនានានៅតាមសាលា វគ្គបំណិនជីវិត និងការផ្តល់យោបល់
    • ការងារជាមួយកុមារី
      • ដឹកនាំ និងសម្របសម្រួលវគ្គបណ្តុះបណ្តាល បំណិនជីវិតដល់កុមារី
      • ផ្តល់ការបង្ហាត់បង្ហាញ និងផ្តល់យោបល់ដល់កុមារី
Posting Date :
July-24-2016
Closing Date :
August-01-2016
How to apply :

ប្រាក់ខែនិងអត្ថប្រយោជន៍ទទួលបាន ៖

រូមធូរីដផ្តល់ជូនប្រាក់ខែនិងអត្ថប្រយោជន៍ផ្សេងៗមានភាពប្រកួតប្រជែងទៅតាមតម្លៃទីផ្សារការងារ។  ផលប្រយោជន៍រួមមានប្រាក់ខែទី១៣ ប្រាក់សន្សំប្រចាំខែ ប្រាក់សុខភាពប្រចាំខែ ប្រាក់ថ្លៃសាំងម៉ូតូប្រចាំខែ ប្រាក់ពិនិត្យសុខភាពប្រចាំឆ្នាំ ការធានារ៉ាប់រងគ្រោះថ្នាក់និង សុខភាពសម្រាប់ សាម៉ីខ្លួននិងគ្រួសារ។ ផលប្រយោជន៍ផ្សេងទៀតរួមមាន ការឈប់សម្រាកប្រចាំឆ្នាំ ការអភិវឌ្ឍសមត្ថភាព ជាដើម។

ការដាក់ពាក្យ ៖

បើបេក្ខនារី/បេក្ខជនមានចំណាប់អារម្មណ៍សូម ស្នើសុំពីការិយាល័យ អង្គការរូមធូរីដប្រចាំខេត្តឬសុំពីការិយាល័យប្រចាំប្រទេសនៅរាជធានីភ្នំពេញ។ សូមផ្ញើប្រវត្តិរូបសង្ខេប (Resume) លិខិតបញ្ជាក់ពីចំណាប់ អារម្មណ៍ការងារ (Cover Letter) និងបញ្ជាក់ពីស្រុកគោលដៅដែលខ្លួនចង់បម្រើការងារ ព្រមទាំងភ្ជាប់មក ជាមួយនូវ សញ្ញាបត្រផ្សេងៗដែល មានក្នុងសំបុត្របិទជិត មកកាន់ការិយាល័យប្រចាំខេត្តឬផ្ញើផ្ទាល់តាមរយៈអ៊ីម៉ែលមកនាយកដ្ឋានធនធានមនុស្ស នៃ អង្គការរូមធូរីដដែលមាន អាសយដ្ឋានដូចខាងក្រោម៖

  • ការិយាល័យប្រចាំខេត្តកំពង់ចាមៈ សាលាគរុកោសល្យ និងវិក្រឹត្យការខេត្តកំពង់ចាមដែលស្ថិតក្នុងភូមិ៦ សង្កាត់វាលវង់  ទូរស័ព្ទៈ ០៤២ ៩៤២ ៤៣៣
  • ការិយាល័យប្រចាំខេត្តសៀមរាប: ផ្ទះលេខ ២៣៧ ក្រុម ៤ ភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ទូរស័ព្ទៈ ០៦៣ ៦៣៣ ៦១១១
  • ការិយាល័យប្រចាំខេត្តព្រៃវែងៈ បរិវេណមន្ទីរអប់រំ យុវជន និងកីឡា ដែលស្ថិតក្នុងភូមិលេខ ២ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង។ ទូរស័ព្ទៈ ០៤៣ ៦៥០ ៤៤២០/០៩២ ៣៣៦ ១៧១
  • ការិយាល័យប្រចាំខេត្តកំពង់ធំៈ ផ្ទះលេខ ៦៨៣ ផ្លូវលេខ ៧ ភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ទូរស័ព្ទៈ ០៦២ ៦៣៦ ៩៩៨
  • ការិយាល័យប្រចាំប្រទេសៈ ផ្ទះលេខ ១១១ ផ្លូវលេខ ៥៦៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទូរស័ព្ទៈ ០២៣ ៨៨១ ១៦១/៨៨១ ១៧១

រូមធូរីដមានការជ្រើសរើសប្រកបដោយតម្លាភាព និងផ្តល់ឱកាសស្មើៗគ្នាដល់ បេក្ខនារី/បេក្ខជនទាំងអស់។ បេក្ខនារី/បេក្ខជនដែលមិនមាន លក្ខណៈសម្បត្តិណាមួយក្នុងចំណោមលក្ខណៈសម្បត្តិចាំបាច់ខាងលើ ហើយនិងមិនបាន បញ្ជាក់ពី ស្រុក គោល ដៅដែលខ្លួនចង់បម្រើការងារ  នឹងមិនត្រូវបានពិចារណាក្នុងដំណើរការជ្រើសរើសសម្រាប់ធ្វើសម្ភាសន៍ទេ។បេក្ខនារី/បេក្ខជនដែលមានលក្ខណៈ សម្បត្តិបន្ទាប់បន្សំច្រើនចំណុច នឹងត្រូវបានផ្តល់អាទិភាព។

ទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៦ វេលាម៉ោង ៥.០០ល្ងាច

Contact Detail :
Name : Room to Read Organization
Mobile :
Tel :
Fax :
Email : kh.hiring@roomtoread.org
Address :
Web Site : www.roomtoread.org

SEND ME THIS JOB DESCRIPTION

*NEW*: Have you tried "My Favorites" feature? You can keep track of all your favorite jobs so that you do not
need to always email them to yourself. Just register, login, and start adding jobs to "My Favorites".

Email :
If you do not see the email, please check your junk folder. Also remember to mark CRA emails as "safe"
Type the code shown :


L