logo
find-us-on-facebook
Job Announcement
AZONEE Co., LTD
Job Title : បុគ្គលិកផ្នែកលក់ (Indoor Sales)
Location : Phnom Penh
Vacancy Type : Sales / Marketing
Education : All levels
Introduction :

ក្រុមហ៊ុន Azonee Co., LTD ជាក្រុមហ៊ុនចែកចាយ និងលក់រាយនាឡិកាម៉ាកល្បីៗ ដែល កំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជា។ ​យើងខ្ញុំមានកិត្តិយសក្នុងការធ្វើជាអ្នកចែកចាយនៅក្នុង ប្រទេសកម្ពុជា នូវនាឡិកាម៉ាក Timex ដែលនាំមកពីសហរដ្ឋអាមេរិច។ ក្រុមហ៊ុនមានគោល បំណងផ្តល់អោយប្រជាជនកម្ពុជា នូវបទពិសោធន៍ដែលពោរពេញដោយភាពរីករាយ និងពេញចិត្ត ក្នុងការប្រើប្រាស់នាឡិកាម៉ាកល្បីលំដាប់ថ្នាក់ពិភពលោក ព្រមជាមួយនឹងតម្លៃសមរម្យ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនកំពុងត្រូវការបេក្ខនារី ដែលមានសមត្ថភាពក្នុងការបំពេញតួនាទីជា បុគ្គលិកផ្នែកលក់ជាន់ខ្ពស់ (Store Sales Supervisor)ក្នុងហាង ចំនួន ២នាក់ ដើម្បីគ្រប់គ្រងលើប្រតិបត្តិការលក់ក្នុងហាងនាឡិកា Timex របស់យើងខ្ញុំ។

Job Requirement :

•  ត្រូវការបុគ្គលិកភេទស្រី (អាយុ ១៨-២៨ឆ្នាំ)

•  កំរិតវប្បធម៌យ៉ាងតិចត្រឹមថ្នាក់ទី១២

•  ចេះនិយាយភាសាអង់គ្លេស

•  មានបទពិសោធន៍ខាងផ្នែកលក់យ៉ាងតិច១ឆ្នាំ (អាទិភាពចំពោះអ្នកធ្លាប់ធ្វើការក្នុងហាង នាឡិកា)

•  សុខភាពមាំមួន រូបសម្បត្តិសមរម្យ រួសរាយរាក់ទាក់ និងមានភាពស្មោះត្រង់

•  ជំនាញ​ក្នុងការដោះស្រាយបញ្ហាដែលកើតឡើង  ទំនាក់ទំនង ការរៀបចំ ការផ្សព្វផ្សាយ ផលិតផល និងពូកែក្នុងការចរចារ

•   អាចធ្វើការក្រោមសំពាធការងារ និងអាចធ្វើការងារជាក្រុម

Job Duties :

•  ផ្តល់សេវាកម្មល្អដល់អតិថិជន

•  មានការយល់ដឹងច្រើនទៅលើ ម៉ូត និងប្រភេទនាឡិកា ព្រមទាំងផ្តល់ការណែនាំដ៏សមរម្យ ចំពោះអតិថិជន

•  គោរពទៅតាមការណែនាំចំពោះការលក់ ពន្យល់ពត័មានអំពីការធានារ៉ាប់រ៉ងលើនាឡិការបស់ ក្រុមហ៊ុន ក៏ដូចជាវិធីនៃការថែរក្សារនាឡិកាទៅដល់អតិថិជន

•  ជំរុញការលក់ ចំពោះការផ្សព្វផ្សាយពិសេសៗ (Promotion) របស់ផលិតផល

•  អនុវត្តអោយបានខ្ជាប់ខ្ជួនទៅតាមគោលការណ៍របស់ ហាង និងការណែនាំរបស់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ និងប្រធានចាត់ចែងក្នុងហាង

•  គ្រប់គ្រង និងត្រួតពិនិត្យមើលបញ្ចីទំនិញក្នុងហាងជាប្រចាំ

•   ទទួលខុសត្រូវក្នុងការរៀបចំអោយមានសណ្តាប់ធ្នាប់ និងថែរក្សាទ្រព្យសម្បត្តិក្នុងហាង

•   ដោះស្រាយបញ្ហាដែលអតិថិជនមិនពេញចិត្ត

•   និងការងារផ្សេងៗទៀតដែលចាត់ចែងដោយថ្នាក់គ្រប់គ្រងជាន់ខ្ពស់ និងប្រធានចាត់ចែង ក្នុងហាង

Posting Date :
December-05-2016
Closing Date :
December-10-2016
How to apply :

បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប ដោយភ្ជាប់មកជាមួយរូបថត ​​​

(៤x៦) មួយសន្លឹក​ រួចយកមកកាន់ការិយាល័យដែលមានអាសយដ្ឋាន ផ្ទះលេខ១៣B ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ភ្នំពេញ រឺតាមរយៈអ៊ីម៉ែល bou_sereyvanna@lmmtrading.com។

•       លេខទូរស័ព្ទទំនាក់ទំនងៈ ០១២​ ៤៥៤ ៣៦១/ ០១៥ ៥៦៥ ៦៤៦។

•       ក្រុមហ៊ុននឹងទំនាក់ទំនងទៅកាន់បេក្ខនារីដែលត្រូវបានជ្រើសរើសក្នុងវគ្គដំបូង (Short-List)

Contact Detail :
Name : AZONEE Co., LTD
Mobile : 012 454 361 / 015 565 646
Tel :
Fax :
Email : bou_sereyvanna@lmmtrading.com
Address :
Web Site :

SEND ME THIS JOB DESCRIPTION

*NEW*: Have you tried "My Favorites" feature? You can keep track of all your favorite jobs so that you do not
need to always email them to yourself. Just register, login, and start adding jobs to "My Favorites".

Email :
If you do not see the email, please check your junk folder. Also remember to mark CRA emails as "safe"
Type the code shown :


L