logo
find-us-on-facebook
Job Announcement
Cambodian People living
Job Title : អ្នកបើកបរ
Location : Phnom Penh
Vacancy Type : Driving/Transport
Education : All levels
Introduction :

បណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ក្នុងព្រះរាជាណាចក្រកម្ពុជាគឺជាបណ្តាញថ្នាក់ជាតិដែលបានបង្កើតឡើងដោយក្រុមអ្នករស់នៅជាមួយមេរោគអេដស៍និងអ្នករងផលប៉ះពាល់។ បណ្តាញនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ ដើម្បីឆ្លើយតបការរីករាលដាលយ៉ាងឆាប់រហ័សនៃ មេរោគអេដស៍នៅព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ននេះ CPN+ មានបណ្តាញ (Network) ចំនួន ១៩ ខេត្ត និងមានក្រុមជួយខ្លួនឯង (SHG) ចំនួន១,០៧៨ ក្រុម ដែលមានសមាជិកក្រុម ២៤,៦៣៧នាក់ ហើយក៏មានមណ្ឌលមិត្តជួយមិត្ត (MMM) ចំនួន ៣៥កន្លែង នៅក្នុងមន្ទីរពេទ្យបង្អែក ឬស្រុកប្រតិបត្តិ ដែលមានសមាជិកសរុបចំនួន ២៦,៧០៨នាក់។ CPN+ គឺជាបណ្តាញដែលតំណាង ឲ្យសំលេងរបស់អ្នករស់នៅ ជាមួយមេរោគអេដស៍ និងក្រុមប្រឈមមុខខ្ពស់ដើម្បីធ្វើឲ្យមាន ការចូលរួម យ៉ាងពេញលេញ ក្នុងការអភិវឌ្ឍន៍ការ អនុវត្តគម្រោង ការធ្វីគោលនយោបាយ និងការបង្កើតកម្មវិធីក្នុង ការ កាត់បន្ថយការចំលងមេរោគអេដស៍ឆ្ពោះទៅ សំរេចផែនការយុទ្ធសាស្រ្តថ្នាក់ជាតិ៣.០។

អ្នករស់នៅជាមួយមេរោគអេដស៍ដើរតួនាទីយ៉ាងសំខាន់ ក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ក្នុងព្រះរាជាណាចក្រកម្ពុជា រួមបញ្ចូលទាំងការស្វែងរកការគាំទ្រ ការបង្កើតគោលនយោបាយ ការបង្កើតគម្រោងកម្មវិធី និងចូលរួមធ្វើការសំរេចចិត្តទាក់ទងនឹងឱសថ ធនធានសំភារៈ រាងកាយ សតិអារម្មណ៍ និងការគាំទ្រផ្លូវចិត្តដល់អ្នករស់នៅជាមួយមេរោគអេដស៍។

Job Requirement :
  • មានប័ណ្ណបើកបរដែលមានសុពលភាព
  • មានបទពិសោធបើកបរយ៉ាងតិច ២ឆ្នាំ
  • មានកាយសម្បទាគ្រប់គ្រាន់និងសុខភាពល្អ ចេះជួសជុលរថយន្ត និងភាសាអង់គ្លេសខ្លះកាន់តែប្រសើរ
  • ស្គាល់ស្ថានភាពផ្លូវ នៅភ្នំពេញ​និងបណ្ដាខេត្ត
  • អ្នករស់ជាមួយមេរោគអេដស៏ត្រូវបានផ្តល់អត្តិភាព
Job Duties :
  • បើកបរជូនបុគ្គលិកCPN+នៅក្នុងរាជធានីភ្នំពេញ និងទៅបណ្តាខេត្តដោយធានាអោយមានសុវត្ថិភាព។
  • ថែរក្សារថយន្ត និងយានជំនិះ របស់CPN+ ដោយធានាអោយមានប្រេង ទឹក និងសម្ពាធកង់រថយន្តគ្រប់ពេលវេលា។
  • កត់ត្រាកំណត់ហេតុរថយន្តនិងម៉ូតូជាប្រចាំថ្ងៃ, រួមទាំង ចំងាយផ្លូវ និងគោលបំណងនៃការធ្វើដំណើរនៅ​ក្នុងសៀវភៅប្រើប្រាស់យានយន្ត។
  • ពិនិត្យមើលរថយន្តជាប្រចាំដើម្បីធានាថាវាគឺស្អាតទាំងខាងក្នុងនិងក្រៅ។
  • ធ្វើការត្រួតពិនិត្យ ឃ្លាំងសំភារះរបស់ CPN+ ជារៀងរាល់ ១សប្តាហ៏ម្តង និងធានាថាក្នុងឃ្លាំងមានសណ្តាប់ធ្នាប់ល្អ។
  • មានការសហការល្អជាមូយសន្តិសុខក្នុងការនាំភ្ញៀវដែលមកទាក់ទងអង្គការដើម្បីជូនអោយជួបជាមួយអ្នកដែលពាក់ព័ន្ធ។
  • ទទួលខុសត្រូវក្នុងការទំនាក់ទំនង និងទទួលឯកសារដែលផ្ញើមកពីតាមបណ្តាខេត្តនានា​ និងបញ្ជូនទៅកាន់អ្នកដែលពាក់ព័ន្ឋអោយបានត្រឹមត្រូវ
  • ថតចំលងឯកសារផ្សេងៗរបស់CPN+​និងកត់ត្រាលិខិតចេញចូលអោយបានត្រឹមត្រូវថែរក្សាម៉ាស៊ីនថតចំលងនិងសំភារៈប្រើប្រាស់ក្នុងការិយាល័យផ្សេងៗទៀតដើម្បីធានាអោយមាន ដំណើរការល្អ
  • ការងារផ្សេងៗទៀតពេលមានតំរួវការ។
Posting Date :
May-26-2016
Closing Date :
May-31-2016
How to apply :

បេក្ខជនដែលមានចំណាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេបនិងលិខិតបញ្ជាក់ការចាប់អារម្មណ៍តាមរយ:អ៊ីម៉ែល  ឬក៏ផ្ញើមកការិយាល័យរបស់ CPN+ ផ្ទាល់តាមរយៈអាស័យដ្ឋាន ដូចខាងក្រោម។ ឈប់ទទួលពាក្យនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង 5:00 ល្ងាចជាកំណត់ ។

CPN + ផ្តល់ឱកាសស្មើគ្នាចំពោះបេក្ខភាពទាំងអស់ ចំពោះក្រុមប្រជាជនប្រឈមមុខខ្ពស់ អ្នករងផលប៉ះពាល់ និងរស់នៅជាមួយមេរោគអេដស៍ត្រូវបានលើក ទឹកចិត្ត និងផ្តល់អត្តិភាព។

សម្រាប់ព័តមានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទខាងក្រោម។
មានតែបេក្ខជនបេក្ខនារីដែលបានជាប់សម្រាំងប្រវត្តិរូបសង្ខេប នឹងត្រូវបានទាក់ទងសំរាប់ការសំភាសន៍។
(បញ្ជាក់ៈ ប្រវត្តិរូបសង្ខេបនិងឯកសាដែលបានដាក់ពាក្យនឹងមិនត្រូវបានប្រគល់ត្រឡប់វិញទេ)

Contact Detail :
Name : Cambodian People living
Mobile : 017 48 88 96
Tel : 023 8800 72
Fax :
Email : info@cpnplus.org.kh
Address : # 84,, Street 606, Sangkat Boeung Kak II, Khan Toul Kork, Phnom Penh
Web Site : www.cpnplus.org.kh

SEND ME THIS JOB DESCRIPTION

*NEW*: Have you tried "My Favorites" feature? You can keep track of all your favorite jobs so that you do not
need to always email them to yourself. Just register, login, and start adding jobs to "My Favorites".

Email :
If you do not see the email, please check your junk folder. Also remember to mark CRA emails as "safe"
Type the code shown :


L